ថ្ងៃព្រហស្បត្ត៏ ទី១៣ ខែសីហា ឆ្នាំ២០១៥ ម៉ោង ១២:២២
ខេត្តឧត្តរមានជ័យ ៖ បើតាមព័ត៌មានកោះសន្តិភាពបានឲ្យដឹងនៅ ប៉ុន្មាននាទីមុននេះជាជំហានដំបូងឲ្យដឹងថា យ៉ាងហោច ណាស់មនុស្សជាង២០នាក់បានស្លាប់ក្នុងចំណោមប្រមាណ៤០នាក់ ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តប្រភេទទេសចរណ៍មួយគ្រឿងធ្លាក់ពីលើជើងភ្នំ ។ ឧបទ្ទវហេតុនេះបានកើតឡើង នៅម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៣ សីហា ២០១៥ នៅក្នុងភូមិជើងភ្នំ ឃុំត្រពំាងព្រៃ ស្រុកអន្លង់វែង ។ សេចក្តីរាយការណ៍បានបន្តថា មនុស្សនៅលើរថយន្តដែលគ្រោះថ្នាក់ខាងលើភាគច្រើនតាជីយាយជីនិងមានក្មេងមួយចំនួន ៕ ដោយ ៖ វ៉ា វឌ្ឍនៈ