ថ្ងៃនេះ កាលពី ៧១ឆ្នាំមុន (៦ សីហា ១៩៤៥) វេលាម៉ោង ៨ៈ១៥នាទីព្រឹក ទីក្រុងហីុរ៉ូសីុម៉ា (#Hiroshima) បានទទួលរងនូវការទម្លាក់គ្រាប់បែកបរមាណូ របស់សហរដ្ឋអាមេរិក ដែលបានធ្វើឲ្យទីក្រុងទាំងមូលខ្ទេចស្ទើរតែទាំងស្រុង ហើយមនុស្សរាប់មឺុននាក់បានស្លាប់ និងរបួស បន្ទាប់មកជប៉ុនក៏បានចុះចាញ់សង្គ្រាមលោកលើកទីពីរ !
ថ្ងៃនេះនាយករដ្ឋមន្ត្រី មន្ត្រី និងប្រជាជនជប៉ុនបានចូលគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះ!