ញំមិនគិតថា គ្រាន់តែ១រស់សោះហេតុអីត្រូវការរបស់ច្រើនដល់ថ្នាក់ហ្នឹងទេ។
ពិសេសនៅខ្មែរ មិនទាន់មានការបែងចែកសំរាមបានល្អនៅឡើយ ចឹងហើយរិតតែត្រូវកាត់បន្ថយរបស់ដែលមិនចាំបាច់។តើប្រើដើម្បីរស់ឬប្រើដើម្បីបង្អួតអ្នកក្នុហ្វេសបុក?
ខោអាវញំទាល់តែ៤ទៅ៥ឆ្នាំបានដាច់ចិត្តទិញ១ ២ ក្រៅពីហ្នឹងសុទ្ធតែរបស់គេឲ្យ។
ពាក់ទាល់តែរហែកហើយមិនដាច់ចិត្តបោះចោលទៀត។
និយាយទៅធ្លាប់មានគេថាឲ្យញំថា ញំស្លៀកពាក់ដូចអ្នកសំទានចឹង។
តែញំសប្បាយចិត្តហ្នឹងធ្វើទៀត។
កាបូបលុយវិញទាល់តែធ្លាយកាកចេញមកហើយ ៦ឆ្នាំហើយបានដាច់ចិត្តដូរ។
ទី១ គ្រួសារញំមិនធូរធារទេ មិនអាចឲ្យទិញថ្មីដូរតាមចិត្តបានទេ ទី២ ក៏សំណាងដែរ ដែលមិនមែនកូនអ្នកធូរធារ ទី៣ រីករាយហ្នឹងអ្វីដែរញំធ្វើ។
ញំចឹង អាវមិនអាវ ខោមិនខោរ ចាស់ៗ គ្មានកាបូកថ្មី គ្មានអីល្អទេ
បើដើរមួយញំប្រយ័ត្នខ្មាស់គេ។
ញំនិយាយតែករណីញំទេ មិនបានមានបំណងថាឲ្យអ្នកណាទេ។