កីឡាករ Keisuke Honda សមាជិកក្នុងក្រុមជម្រើសជាតិជប៉ុន ដែលកំពុងប្រកបអាជីពនៅក្លិប AC Milan ក្នុងប្រទេសអ៊ីតាលី និងជាស្ថាបនិកសាលាមានឈ្មោះថា SOLTILO FAMILIA SOCCER ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ថៃ វៀតណាម និងអាមេរិក នឹងមកដល់កម្ពុជាជាថ្មីម្តងទៀតដើម្បីចែករំលែកបទពិសោធន៍ទៅដល់ក្មេងៗ ខណៈការចុះឈ្មោះគឺនៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះជាមួយគ្នានោះបើការចុះឈ្មោះលើសចំនួនកំណត់នឹងមានការចាប់ឆ្នោតជ្រើសយកកុមារចំនួនតែ១០០នាក់។
ជាមួយគ្នានោះកម្មវិធីខាងលើ នឹងធ្វើនៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០១៦ ដោយចាប់ផ្តើមពីម៉ោង២ ដល់ ៤ល្ងាច ដោយប្រើប្រាស់ពហុកីឡដ្ឋានជាតិ ស្របពេលកុមារដែលចូលរួមអាចទទួលបានអាវយឺតសម្រាប់ពាក់ពេលបើកកម្មវិធី ខណៈកុមារចូលរួមទាំងអស់នោះត្រូវតែមានសម្ភារៈកីឡាដូចជាស្រោមជើង ខោអាវកីឡា ស្បែកជើងការ៉ាមប៉ុង និងបាល់បើសិនជាមាន។ តំណរភ្ជាប់សម្រាប់ការចុះឈ្មោះ នៅលើវិបសាយ និងទំព័រហ្វេសប៊ុក៕
អត្ថបទពាក់ព័ន្ធ៖ សាលាបាល់ទាត់របស់កីឡាករ Honda នៅកម្ពុជា មួយខែតម្លៃ៨០ដុល្លារ ហើយ១០០ដុល្លារទៀតសម្រាប់ចុះឈ្មោះ
អត្ថបទពាក់ព័ន្ធ៖ កីឡាករ Honda ធ្វើដំណើរមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង១០:៣០ នាទីព្រឹកថ្ងៃព្រហស្បត្តិ៍ នេះតាមច្រក VIP
អត្ថបទពាក់ព័ន្ធ៖ ទិដ្ឋភាពស្វាគមន៍យ៉ាងកក់ក្ដៅដល់កីឡាករ Honda ដែលធ្វើដំណើរមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ព្រឹកមិញតាមច្រក VIP
អត្ថបទពាក់ព័ន្ធ៖ Keisuke Honda ថា១០ឆ្នាំជាងទៀត វិស័យកីឡាបាល់ទាត់កម្ពុជា អាចនឹងរីកចម្រើនដូចប្រទេសជប៉ុន
អត្ថបទពាក់ព័ន្ធ៖ ទិដ្ឋភាពដំណើរទៅកាន់វិទ្យាល័យឥន្រ្ទទេវីរបស់កីឡាករជប៉ុន Keisuke Honda ល្ងាចម្សិលមិញ
អត្ថបទពាក់ព័ន្ធ៖ សាលាបាល់ទាត់នៅកម្ពុជា របស់ តារាបាល់ទាត់ Honda នឹងបើកដំណើការចាប់តាំងពីពាក់កណ្តាលខែវិច្ឆកានេះតទៅហើយ