វែងពេកបេីបកប្រែជាអក្សរ សុីពេលយូរណាស់ ចាំពេលជួបគ្នាចាំខ្ញុំប្រាប់។
បេីនិយាយអោយស្រួលស្តាប់ទៅ ពួកគាត់ចង់បញ្ជាក់ប្រាប់គេថា ពួកគាត់មិនបានបេះផ្កានៅក្នុងតំបន់ទេសចរណ៍នោះទេ គឺពួកគាត់បានបេះផ្កាធម្មជាតិដែលនៅដាច់ឆ្ងាយពីភូមិតែប៉ុណ្ណោះ កុំអោយមានការយល់ច្រឡំលេីពួកគាត់អី។
គំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ រឿងបែបនេះ នៅស្រុកខ្មែរយេីង វាមិនមានអ្វីប្លែកទេ ប៉ុន្តែបេីនៅជប៉ុនវិញ វាជារឿងមួយដែលមិនគួរធ្វេីនោះទេ ទោះបីវាជាផ្កាធម្មជាតិក៏ដោយ កាលណាវាជាផ្កាដែលអ្នកផងទាំងឡាយស្រលាញ់ចូលចិត្តនោះ ជាទូទៅជនជាតិជប៉ុនគេមិនបេះវាយកមកលេងទេ។ តួយ៉ាងដូចជាផ្កា Sakuraជាដើម ផ្កានេះក្នុង1ឆ្នាំវារីកតែម្តងដូចផ្កាចាហួយនេះដែរ វាស្អាតណាស់ តែជនជាតិជប៉ុនគេមិនដែលបេះវាយកមកលេងនោះទេ គេទុកវាអោយរោយទៅវិញ តាមធម្មជាតិរបស់វា។ បេីមានក្មេងណាទៅកាច់ផ្កានោះលេង ពេលនោះតាយាយ រឺឪពុកម្តាយក្មេងនោះ គេនឹងធ្វេីការពន្យល់ណែនាំកូនចៅរបស់គេភ្លាម ដើម្បីកុំអោយក្មេងនោះ ប្រព្រឹត្តកំហុសដដែលៗតទៅទៀត។ ខ្ញុំផ្ទាល់ក៏ធ្លាប់ស្តីថាអោយកូនរបស់ខ្ញុំដែរ។
ចំលែកតែក្មេងៗជប៉ុន1ក្រុមនេះ គាត់ប្រព្រឹត្តរឿងបែបនេះហេីយ បន្ទាប់ពីត្រូវបានទទួលការរិះគន់ពីសំណាក់ជនជាតិជប៉ុនដូចគ្នាហេីយ គាត់មិនត្រឹមតែមិនសុំទោសនោះទេ ថែមទាំងដោះសារយកត្រូវខ្លួនឯងទៀត។ ភាសាខ្មែរថា យ៉ាប់ ៕