តម្លៃផាកពិន័យគុណនឹងប្រាំ លើការបំពានច្បាប់ចរាចរណ៍ជិតលេចជារូបរាងហើយ
ចាប់ពីថ្ងៃទី០១ ខែមករាឆ្នាំ២០១៦ ខាងមុខតទៅ នគរបាលចរាចរណ៍នៅទូទាំងព្រះរាជាណាចក្រកម្ពុជានឹងចាប់ផ្ដើមផាកពិន័យគុណនឹង៥ដង ចំពោះបទល្មើសចរាចរណ៍ទូទៅ នេះបើយោងតាមការចុះផ្សាយជូនជាដំណឹងជាសាធារណៈនៅលើគណនីបណ្ដាញសង្គមរបស់នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ។
នៅក្នុងសេចក្ដីជូនដំណឹងនោះដែរ មន្រ្តីនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈក៏បានលើកទឹកចិត្តប្រជាជនខ្មែរគ្រប់ៗរូបឱ្យបង្កើនការគោរពច្បាប់ចរាចរណ៍ឡើង ព្រោះថាបើសិនជានៅតែបំពានច្បាប់ចរាចរណ៍តទៅទៀត ភាពឥតសណ្ដាប់ធ្នាប់ និងការខូចខាតផ្សេងៗដែលបង្កឡើងដោយទង្វើបំពានច្បាប់ចរាចរណ៍នឹងនាំមកនូវតែឧបសគ្គសម្រាប់សង្គមជាតិរបស់យើង ។ លើសពីនេះទៅទៀត មន្រ្តីមានសមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាជនខ្មែរគ្រប់ៗរូបឱ្យពិនិត្យ និងស្វែងយល់ឱ្យបានច្បាស់លាស់អំពីខិតបណ្ណផ្សព្វផ្សាយដែលបានចែងយ៉ាងច្បាស់អំពីការផាកពិន័យចំពោះបទល្មើសដូចខាងក្រោមនេះ៖