សំលឹងមើលផ្ទៃសមុទ្រវែងឆ្ងាយ ស្តាប់សៀងរលកឡំលាយ ព្រះពាយអូសផ្ទៃគង្គា ចិត្តមួយក្តុកក្តួលព្រួយព្រោះនឹកពុំងារ ថ្ងៃណាទើបដល់វេលា ជួបគ្នាម្តងទៀតដូចមុន នឹកអូនពេកសង្វេកដល់ចិត្តក្រៀមក្រំ សូរិយានាពេលសាយន្ត័ ចាំងជះរស្មីស្រទន់ ដូចវង់ភក្រ័ស្រី ញញឹមមេត្រីទន់ភ្លន់ ពេលនេះឆ្ងាយអូនពេកពន់ មិនដឹងស្ងួនសុខទុក្ខយា៉ងណា បើសិនពេលនេះ មិនស្ងាត់មានស្ងួនក្បែរបង ម្លេះសមបានសុខបេះដូង ស្កប់ស្កល់លង់លក់និទ្ទ្រា ចំណែកចិត្តអូន មាននឹកដល់បងវិញទេពំុងារ សង្ឃឹមថាចិត្តដូចគ្នា មេឃាមួយទេអាចដឹង
មិនយូរឆាប់បងបានត្រលប់វិញហើយ ស្ងប់ចិត្តចាំសិនត្រាណត្រើយ ថ្ងៃមួយដែលយើងទន្ទឹង ផ្តាំតាមព្រះពាយ តាមឃុំគ្រងថែរព្រលឹង យប់ថ្ងៃមមៃទន្ទឹង ទទួលផងចិត្តបងនឹកអូន