រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ នាំខ្លួនលោកឧកញ៉ា សុខ ប៊ុន ចូលឆ្លើយបំភ្លឺទាក់ទងករណីប្រើអំពើហិង្សាលើអតីតពិធីការិនីទូរទស្សន៍ ស៊ីធីអិន កញ្ញាសាសា។