និស្សិតពេទ្យកម្ពុជាសូមជម្រាបជួនបងប្អូនប្រជាពលរដ្ឋថា
រៀងរាល់ករណីគ្រោះថ្នាក់ចរាចរណ៍ បងប្អូន (មិនថាជិតស្និតយ៉ាងណាក៏ដោយ) មិនត្រូវលើកឬប៉ះពាល់ជនរងគ្រោះនោះទេ ដរាបណាតែជនរងគ្រោះរងរបួសស្រាលឬគាត់ក្រោកខ្លួនឯងបាន។ ការដែលបងប្អូននាំគ្នាទៅលើក/លើកបីជនរងគ្រោះ អាចប្រែក្លាយអំពើល្អទៅជាការស្តាយក្រោយនិងអាចគ្រោះថ្នាក់ដល់ជីវិត!
អ្វីដែលបងប្អូូនគួរធ្វើ
១. កុំភ័យ កុំស្លន់ ត្រូវតែរឹងបុឹង ទប់អារម្មណ៍
២. ស្រែកហៅអោយគេជួយ អោយគេជួយតេរកទ្បានពេទ្យ ឬ អ្នកជាអ្នកតេរកទ្បានពេទ្យប្រសិនបើគ្មានអ្នកនៅក្បែរសំរាប់ជួយ
៣. ហៅឈ្មោះជនរងគ្រោះ ឬ ស្រែកហៅជនរងគ្រោះបើអ្នកមិនស្គាល់គាត់ និយាយជជែកជាមួយគាត់ (ហាមលើក"ក" ឬ ក្បាលជនរងគ្រោះ ឬហាមលើកឬរំកិលជនរងគ្រោះ)
៤. ប្រសិនបើអ្នកចេះវិធីទប់ឈាម លើដៃឬជើងជនរងគ្រោះ អ្នកអាចធ្វើបាន តែហាមធ្វើអោយរំកិលឬប៉ះពាល់ដល់ "ក" ឬ ក្បាល!!!
ត្រូវចាំ ដំណេកសវុត្ថិភាពមិនត្រូវបានអនុញាត្តិទេក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាការប៉ះទង់គេចផ្សេងៗ (ការធ្លាក់ពីលើអគារ...)