រឹតតែសោកសង្រេងទៅទៀតនៅពេលបានស្តាប់ឪពុកកុមារដែលស្លាប់លង់ទឹកសមុទ្រឈ្មោះអីឡានដែលធ្វើឲ្យរង្គោះរង្គើដល់ពិភពលោកទាំងមូល។លោកអាប់ឌុលឡោះ គួរទីជាឪពុកបាននិយាយរៀបរាប់យ៉ាងពិស្តារថា៖
ពួកយើងមានគ្នា១២នាក់ជិះទូកនេសាទនៅក្នុងសមុទ្រ ស្រាប់តែមានរលកធំបានបក់បោកយ៉ាងខ្លាំងសំដៅមកត្រង់ទូករបស់ពូកយើង។ រំពេចនោះទូកត្រូវក្រឡាប់ ហើយខ្ញុំបានស្រវាចាប់កូនទាំងពីររបស់ខ្ញុំ និងប្រពន្ធរបស់ខ្ញុំ។ ខ្ញុំព្យាយាមកាន់តោងទូកដែលក្រឡាប់នោះរយៈពេល១ម៉ោង។ កូនទី១របស់ខ្ញុំបានស្លាប់មុនគេនៅពេលមានផ្ទាំងរលកធំមួយបានសំដៅមកកាន់ពួកយើង។ ខ្ញុំបានលែងដៃកូនខ្ញុំដែលស្លាប់នោះ ដើម្បីសង្គ្រោះកូនទី២របស់ខ្ញុំ។ បន្ទាប់មកកូនទី២របស់ខ្ញុំបានស្លាប់ទៀត ខ្ញុំឃើញមានពពុះហៀរចេញពីមាត់របស់វា។ ខ្ញុំក៏បានលែងដៃកូនទី២របស់ខ្ញុំទៀត ដើម្បីសង្គ្រោះម្តាយរបស់ពួកគេ។ តែប្រពន្ធសម្លាញ់របស់ខ្ញុំក៏ស្លាប់ផុតបាត់ទៅហើយដែរ។ បន្ទាប់ពីនោះខ្ញុំបានបណ្តែតខ្លួនតាមរលកសមុទ្ររយៈពេល៣ម៉ោងរហូតបានេះជួនឆ្មាំការាពារឆ្នេរសមុទ្រប្រទេសទូរគី ហើយគេបានសង្គ្រោះជីវិតរបស់ខ្ញុំ។
ខ្ញុំចង់ប្រាប់ពីភពលោកថា សូមពិភពលោកជួយមើលស្ថានភាពជនជាតិស៊ីរីផង ហើយសូមមេត្តាអាណិតអាសូរចំពោះពួកគេផង សូមជួយសង្គ្រោះពួកគេផង សូមជូយសម្រាលទុក្ខវេទនារបស់ពួកគេផង។(ប្រភព៖Akhbarak.net)