នៅពេលដែលយើងចុចសីុផ្លេម៉ូតូ រឺឡានដាក់មនុស្សដែលឈរកៀន ចញ្ចើមផ្លូវ ឬផ្លូវកាច់កែង បើយើងដឹងថាគាត់ជាជនពិការ ដើរដោយជើងសប្បនិម្មិត
តើយើងជិះទៅកៀរមនុស្សដែលដើរ ឬជិះយឿតៗនៅហ្នឹងមុខយើងទេ? ប្រសិនបើយើងដឹងថាគេទើបតែបាត់បង់ការងារ?
តើយើងសើចមនុស្សដែលស្លៀកពាក់ចម្លែកទេ? បើយើងដឹងថាខោអាវស្អាតរបស់គាត់មានតែមួយសម្រាប់ហ្នឹង។
តើយើងមានអារម្មណ៍ថាទើសទាល់ចំពោះមនុស្សមួយក្រុមដែលស្រែកហោ៊នៅក្នុងភោជនីយដ្ធានដែរ ឬទេ? បើយើងដឹងថានោះគឺជាពិធីខួបកំណើតរបស់គេ។
តើយើងហ៊ានកាត់ផ្តាច់សំណើចដ៍ក្អាកក្អាយរបស់អ៊ុំម្នាក់ដែលជិះឡានជាមួយយើង ដោយគាត់និយាយលឺៗ និងនិយាយមិនឈប់សោះទេនៅពេលដែលយើងគេង ប្រសិនបើយើងដឹងថាគាត់កើតជំងឺមហារីកដំកាល់ចុងក្រោយ។
យើងដឹងពីអារម្មណ៍ និងរឿងដែលកើតឡើងចំពោះខ្លួនយើងផ្ទាល់ច្បាស់ណាស់ តែយើងមិនអាចដឹងពីមនុស្សដែលយើងជួបនោះ ថាគាត់កំពុងជួបប្រទះបញ្ហាអ្វីខ្លះទេ។
ពិភពលោកនេះវាពិតជាធំជាងស្រមោលរបស់យើង ហើយពិភពលោកក៏មិនវិលជុំវិញខ្លួនយើងដែរ ។ ដូច្នេះយើងគួរមើលរំលងរឿងតូចតាច លើកលែងនិងផ្តល់ឱកាស និងព្យាយាមយល់ពីគ្នាទៅវិញទៅមក ដើម្បីស្នាមញញឹម និងក្តីសុខរបស់មនុស្សជុំវិញខ្លួនយើង។
Credit : Random post on fb