អនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ, អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងអនុវិស័យលក់ដុំ-រាយ ខណៈដែលវិស័យកសិកម្មត្រូវបានរំពឹងថានឹងបន្តកំណើនយឺត។ ក្នុងនោះ វិស័យឧស្សាហកម្មបានដើរតួយ៉ាងសំខាន់ជាវិស័យជំរុញកំណើន និងកើនឡើងក្នុងអត្រាប្រមាណ ១១,០% ដោយសារកំណើនរឹងមាំនៃអនុវិស័យសំណង់ និងអនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ បើទោះបីជាកំណើនអនុវិស័យកាត់ដេរមានការថមថយបន្តិចក៏ដោយ។ ដោយឡែក វិស័យសេវាកម្មនៅតែបន្តកំណើនល្អប្រសើរ ក្នុងអត្រាប្រមាណ ៦,៧% ដែលគាំទ្រដោយការកើនឡើងនៃអនុវិស័យអចលនទ្រព្យ, អនុវិស័យលក់ដុំ-រាយ, អនុវិស័យដឹកជញ្ជូន និងគមនាគមន៍ និងអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន។ វិស័យកសិកម្មនៅតែបន្តកំណើនយឺត ពោលគឺក្នុងអត្រា ១,០%