[នឹកស្រុក]
ស្រណោះកាលខ្ញុំរស់នៅស្រុក កាលពីខ្ទង់១០ ឆ្នាំមុន។
រាល់យប់ម៉ោង ៨ អ្នកភូមិនាំគ្នាបិទភ្លេីងដេកស្ងាត់ភូមិ។
យប់ស្ងាត់ នៅក្នុងភូមិសភាពងងឹត ដេីរម្នាក់ហាក់គួរអោយខ្លាច របស់២យ៉ាង។
មួយគឺ ផ្ទះក្បែរវត្តមានបច្ឆា ខ្លាចខ្មោច ពីរគឺ ខ្លាចមនុស្សដូចគ្នា។ ហេតុនេះ យប់ឡេីង មិនដែលមានអ្នកណាដេីរយប់ទេ។
យប់កាន់តែជ្រៅ មានសម្លេងឆ្កែលូ មានចោរដេីរទាក់ឆ្កែ
ឆ្កែផ្ទះខ្ញុំត្រូវបាត់ខ្លួនពីមួយទៅមួយ
ម្តាយខ្ញុំ ហេតុតែស្រលាញ់ឆ្កែ ទៅប្តឹងប៉ូលីសបានត្រឹមតែប្តឹងចោល។
យប់ខ្លះ លឺសម្លេងធុងបាសខ្តុងៗ លុះព្រលឹមឡេីង
លេចលឺដំណឹងថា យប់មិញ ក្មេងស្ទាវរាំធុងបាស កាន់ដាវសាម៉ុរ៉ែកាប់គ្នា។