វ្រះបាទឝ្រីន្ទ្រវម៌្ម (អានថា:ស្រឹន-ទ្រៈវរៈមៈ) រជ្ជកាល (១២៩៥-១៣០៧) ព្រះនាមសោយរាជ្យ វ្រះបាទកម្រតេង អញឝ្រីឝ្រីន្ទ្រវម៌្មទេវ។ ព្រះអង្គស្ថាបនាប្រាសាទថ្មតូចមួយ នៅតំបន់គោកស្វាយចេក (K ៧៥៤) សព្វថ្ងៃមានសិលាចារឹកភាសាបាលីមួយផ្ទាំងដំបូងគេរបស់ព្រះអង្គ ដែលមានកាលបរិច្ឆេទ ១២៣០ សក (គ.ស. ១៣០៨)។ ព្រះអង្គគោរពព្រះពុទ្ធសាសនា។ វ្រះគុរុកម្រតេងអញ យជ្ញន្វរាទ។ តាមរយៈព្រេងនិទាន ទ្រង់ល្បីឈ្មោះដោយសារតែអាវុធពិសេសរបស់ទ្រង់ ដំបងដែលធ្វើពីឈើអន្សែ។[១]