តបតាមការអញ្ជើញរបស់ឯឧ កែវ រតនៈ ប្រតិភូក្រុមហ៊ុនផលិតកុងទ័រអគ្គិសនី EDMI ដែលជាសាខាក្រុមហ៊ុន OSAKI របស់ជប៉ុនបន្តធ្វើការពិក្សារអំពីកុងទ័រអេឡិចត្រូនិកដែលមិនចាំបាច់កត់ត្រាដោយដៃ។ នេះជាប្រភេទដែលទំនើបអាចប្រើប្រាស់តាមប្រព័ន្ធ internet បាន ក៍ប៉ុន្តែមានថ្លៃខ្ពស់ជាងកុងទ័រម៉េកានិកបច្ចុប្បន្ន។ ជាងពីរឆ្នាំនេះអគ្គិសនីកម្ពុជាបាននឹងកំពុងសិក្សារជាមួយក្រុមហ៊ុនផលិតកុងទ័រដ៏ធំរបស់អាមេរិក General Electric (GE) និង ក្រុមហ៊ុនធំៗមកពីជប៉ុនមួយចំនួនសំដៅឈានទៅធ្វើទំនើបកម្មក្នុងប្រព័ន្ធចែកចាយរបស់អគ្គិសនីកម្ពុជាផ្ទាល់ក្នុងពេលដ៏ឆាប់ខាងមុខ។