នៅវេលាព្រឹកថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បានស្តេចយាងតាមព្រះទីនាំងយន្តហោះទៅកាន់ក្រុងប៉ារីស សាធារណរដ្ឋបារាំង ដើម្បីប្រារព្ធពិធីបើកសម័យប្រជុំសន្និសីទលើកទី២១ ស្តីពីការប្រែប្រួលអាកាសធាតុ ចាប់ពីថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០១៥ ។ យាង និងអញ្ជើញថ្វាយព្រះវន្ទនកិច្ចព្រះរាជដំណើរដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិង សម្តច កិត្តិព្រឹទ្ធបណ្ឌឹត ប៊ុនរ៉ានី ហ៊ុន សែន សម្តេចវិបុលសេនាភត្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនិងអ្នកម្នាង មន្ត្រីស្ថានទូត សាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះរាជវង្សានុវង្ស និងឥស្សរ:ជនជាតិ ជាច្រើនរូបទៀត។