គ្រាន់តែទទួលមីឆាពីដៃរបស់ខ្ញុំភ្លាម គាត់ក៏ចាប់ផ្ដើមញាំុដោយក្ដីស្រេកឃ្លានបំផុត ទាំងខ្ញុំបានអញ្ជើញគាត់អោយមកពិសានៅលើតុ គាត់និយាយថា (មិនអីទេចៅ តាមិនហ៊ានទេ) ពេលនោះធ្វើអោយខ្ញុំខ្លោចចិត្តនឹងអាណិតគាត់ខ្លាំងណាស់ ដែលជាមនុស្សចាស់ជរាគ្មានសាច់ញាតិ។ ក្រោយពីគាត់ញាំុអស់គាត់បានសម្លឹងមើលមុខខ្ញុំទាំងទឹកមុខញញឹម ហើយនិយាយថា ( អរគុណ ) ពាក្យអរគុណមួយម៉ាត់នេះវាពិតជាមានន័យណាស់។ (ជួយបន្តិចបន្តូចប្រសើរជាងមិនជួយ)
Source : Bross Bross