អរុណសួរស្ដីបាទ.!
មុននេះបន្តិចម៉ោងប្រហែល៤ព្រឹកមានរឿងមួយដាស់ញមអោយក្រោកពីតំណេកដែលលង់លកយ៉ាងស្កប់ស្កល់ ប្រែក្លាយជាការភិតភ័យរហូតភ្ញាក់ទាំងខ្លួនមិនចង់សោះ សាច់រឿងដូចខាងក្រោម :
ញមបានយល់សុបិន្តឃើញថាញមថ្ងៃមួយនឹងមិនដឹងថីទេ ញមបែរជាទៅនៅបន្ទប់ជួលក្បែរបន្ទប់ញមវិញ(ម្នាក់អែង) ចាំបានថាពេលញមដើរទៅបន្ទប់ទឹកស្របពេលងងឹតផងដែរ ស្រាប់មាននារីស្លៀកពាក់សសុទ្ធម្នាក់មកអោបក ជើងគ្រៀកចង្កេះញមយ៉ាងជាប់ហើយពោលពាក់ថា ៉បងឡេង ៉បងឡេង ៉បងឡេង ៉ បុ៉ន្តែញមធ្វើជាមិនដឹងហើយដើរចេញមកក្រៅយ៉ាងលឿន(ព្រោះគិតថាបើមានអ្នកផ្សេង ប្រហែលវាចេញពីយើងហើយ) ហើយវាក៏ត្រូវបាត់មែន ញមក៏ដើរត្រលប់ចូលបន្ទប់ញមវិញ ពេលនោះគ្រាន់តែបើកទ្វាបន្ទប់ភ្លាម ស្រាប់តែលឺសូរសំលេងមនុស្សកំពុងធ្វើម្ហូប ញមក៏ឆ្ងល់ហើយអើតចូលមើល ស្រាប់តែឃើញចង្រ្គានហ្គាស់បើក ហើយមានឆ្នាំងសម្លមួយនៅពីលើ (សភាពដូចកំពុងធ្វើម្ហូប) ប៉ុន្តែ គ្មានមនុស្សទេធ្វើអោយភ្ញាក់ព្រើតម៉ង ហើយក៏ប្រញាប់ចេញមកក្រៅវិញ រួចហៅអ៊ុំស្រីម្នាក់អោយចូលមើលបុន្តែ គាត់អត់ឃើញអ្វីទាំងអស់ ហើយអ៊ុំស្រីនោះក៏បាត់ស្រមោលទៀត ដោយសារតែមានតែញមបែបនេះ ជាហេតុធ្វើអោយមានអារម្មណ៍មិនទុកចិត្ត ក៏បានតេទូរស័ព្ទទៅមនុស្សពិសេសម្នាក់គ្រាន់បានជាគ្នាបុ៉ន្តែ តេមិនចូលសោះ ហើយបើកហ្វេសបុកគេក៏unfriendញមទៀត ធ្វើអោយញមក្លាយជាភ័យភ្លាមៗព្រោះជារឿងគ្មានច្រកចេញសោះចឹង(ដោយសារដេកយប់អង្កុញជើង) ហើយញមក៏មានអារម្មណ៍ដឹងខ្លួនតិចៗ ប៉ុន្តែ បើកភ្នែកមិនរួចសោះ ក្នុងចិត្តញមគិតថាបើ ញមបើកមិនរួចទេនឹងត្រូវយ៉ាប់យឺនជាងនេះពុំខាន ញមក៏ព្យាយាមបើកភ្នែកបានមែនហើយក្រឡេកមើលអ្នកនៅជុំវិញខ្លួនដោយភាពកក់ក្ដៅ ហេហេហេ ប៉ុន្តែ មិនហ៊ានដេកទៀតទេខ្លាចមានវគ្គបន្ត ហេហេហេ ណាគេពូកែកាត់កន្ទុយលេខខ្លះ កាត់អោយផងចេញអី ហេហេហេ