ឧបករណ៍តន្ត្រីខ្មែរ ជារបស់ដែលខ្ញុំចូលចិត្តស្ដាប់ មិនថាខ្លុយ តាខេ ឃឹម ខ្សែមួយ ឬក៏ ទ្រ គឺថាខ្ញុំចូលចិត្តស្ដាប់ទាំងអស់។ ហើយឧបករណ៍ដែលខ្ញុំចូលចិត្តជាងគេនោះគឺ ខ្សែមួយ និង ទ្រ តែមិនទាន់បានរៀនទេ :D ។ ដោយសារតែថ្ងៃមុនទំនេរពេក មិនដឹងថាត្រូវធ្វើអីសោះ អង្គុយរាវចុះរាវឡើងបានស្គាល់គេហទំព័រមួយ គេផ្ដល់សំឡេងនៃឧបករណ៍តន្ត្រីខ្មែរមួយៗទុកស្ដាប់ តែមិនសំណាងសោះ ព្រោះមានឧបករណ៍ខ្លះមានតំណឲ្យចុចស្ដាប់ តែអត់មាន (ប្រហែលគេលុបចោលបាត់ហើយក៏មិនដឹង)។