ករណីយគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យសោកសង្រេងមួយបានកើតឡើង ដោយបុរសម្នាក់ត្រូវរថយន្តកុងតឺន័រ មួយគ្រឿងមិនចាំស្លាកលេខ បានបើកកៀរបណ្តាលអោយដួលបោកក្បាលស្លាប់យ៉ាង អាណោចអាធ័ម ខណះពេលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវត្រលប់ទៅផ្ទះវីញ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចភ្លើងស្តុបកែងផ្លូវទំនប់កប់ស្រូវភូមិជម្ពូវ័នសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ចំណែករថយន្តបង្កហេតុបានបើករត់គេចខ្លួនបាត់ស្រមោលតែម្តង។
សពជនរងគ្រោះមានឈ្មោះសៀ ចាន់ណាអាយុជាង២០ឆ្នាំ ជិះម៉ូតូម៉ាកឃ្លីកពណ៌សពាក់ស្លាកលេខភ្នំពេញ1BW-7673 ជាមធ្យោបាយ។