សូមជូនដំណឹងដល់ប្រិយ៍មិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជាទីមេត្រីយ៍!
ក្នុងឪកាសនៃការប្រារព្ធការប្រកួតបាល់ទាត់Word Cupឆ្ពោះទៅកាន់ប្រទេសរុស្សីជម្រុះជាលើកទី2រវាងក្រុមបាលទាត់ជប៉ុននឹងក្រុមបាល់ទាត់កម្ពុជា យើងក៏បានបង្កើតនូវកម្មវិធីការប្រកួតរវាងយុវជនអាយុ១៨ឆ្នាំឬ U18 រវាងក្រុមTiger FC របស់កម្ពុជា និងក្រុម Avispa Fukuoka របស់ជប៉ុន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ជាលក្ខណៈមិត្តភាពអន្តរជាតិខាងមុខនេះ សូមមេត្តាជ្រាបថា៖
មុនការចាប់ផ្តើមប្រកួតនេះគឺមានការប្រកួតមួយទៀតដោយក្រុមកីឡាករកុមារ ក្រោមអាយុ១៥ឆ្នាំ ឬ U15 រវាងក្រុម កម្ពុជាថៃហ្គឺហ្វូតប៊លស្កូល(Cambodian Tiger football school) និងក្រុមកម្ពុជាអាកាដេមិច (U-15 Cambodia football academy)ដើម្បីបើកម្មវិធីផងដែរ។
ចំពោះព្រឹត្តិការណ៍បាល់ទាត់នេះ សំបុត្រតែមួយសន្លឹកគឺអ្នកអាចទស្សនាបាន 2ប្រកួត។
ហើយយើងខ្ញុំក៏មានត្រៀមកម្មវិធីផ្សេងៗដើម្បីកម្សាន្តផងដែរ។
ប្រសិនបើលោកអ្នកមានពេលសូមមេត្តាអញ្ចើញចូលរួមនឹងបបួលមិត្តភ័ក្តិអោយបានច្រើនដើម្បីលើកទឹកចិត្តដល់កីឡាករអោយបានគ្រប់ៗគ្នានឹងចូលរួមលើស្ទួយវិស័យកីឡាជាតិយើងផងដែរ។
●កាលបរិច្ឆេទនៃការប្រកូត
ថ្ងៃអាទិត្យ ទី១៥ខែវិច្ឆិកា ឆ្នាំ២០១៥
●ទីកន្លែងប្រកួត
ពហុកីឡាដ្ឋានជាតិ ស្តាតចាស់
●ចាប់ផ្តើមកម្មវីប្រកួត
ម៉ោង ១១:០០នាទី
●កម្ពុជាថៃហ្គឺហ្វូតប៊លស្កូល(Cambodian Tiger football school) និងក្រុមកម្ពុជាអាកាដេមិច (U-15 Cambodia football academy)
ម៉ោង១២:០០នាទី ដល់ ១៣:៥០នាទី
●ក្រុមTiger FC របស់កម្ពុជា និងក្រុម Avispa Fukuoka របស់ជប៉ុន
ម៉ោង១៥:០០នាទី ដល់ ១៧:០០នាទី
●ព្រឹត្តិការណ៍បន្ទាប់បន្សំ
ម៉ោង១៤:០០នាទី ដល់ម៉ោង១៤:៣០
ការថតរូបអនុស្សាវរីយ៍ជាមួយជាមួយក្រុមកម្ពុជាថៃហ្គឺហ្វូតប៊លស្កូល(Cambodian Tiger football school) និង កញ្ញាមីណិ អាសាមិ
https://www.facebook.com/មីណិ-អាសាមិ-Mine-Asami-1654541594788694/
●ការប្រកួតចប់តង់ទីមួយ
ការសម្តែងរាំរបស់ក្រុម(FLY HIGH)
https://www.facebook.com/flyhigh.cambodia/
●ថ្លៃសំបុត្រចូលទស្សនា
កៅអីដែលមានដំបូលៈ៥ដុល្លា
កៅអីធម្មតា(មិនមានដំបូល)០.៥ដុល្លា
●សូមបញ្ជាក់ថា
-សំបុត្រមានលក់នៅក្នុងពហុកីឡាដ្ឋាន(ស្តាតចាស់)នៅចំថ្ងៃនៃការប្រកួត
-សំបុត្រមិនអាចដូរយកទឹកប្រាក់វិញបានទេ
-មិនកំណត់លេខកៅអី