តាមប្រភពប្រជាពលរដ្ឋនៅកន្លែងបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង បោះពួយល្បឿនលឿន។លុះមកដល់ចំណុចកើតហេតុជ្រុលទាក់កៀរជាមួយរថយន្តកុងតឺន័រ មួយគ្រឿមិនចាំស្លាកលេខបើកស្របទិសបណ្តាលឲ្យបោកដួលអូសធ្លាក់ជនរងគ្រោះនៅនឹងកន្លែងម៉ូតូជ្រុលហួសបោលទៅមុខឃ្លាតពីជនរងគ្រោះជាង២០ម៉ែត្រ។ភ្លាមៗភាគីខាងរថយន្តមិនបានឈប់ឡើយបន្តដំណើរទៅមុខបាត់បន្សល់ទុកជនរងគ្រោះនៅកន្លែងកើតហេតុ។ក្រោយពេលកើតហេតុសពរបស់ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។