ប្រធានបទៈ យុទ្ធសាស្រ្តក្នុងការព្យាបាល ការដាំបង្គោលធ្មេញក្នុងឆ្អឹងនៅតំបន់ត្រូវការសោភ័ណភាព”
អត្ថបទសង្ខេបៈ
ជាទូទៅទន្តពេទ្យតែងតែប្រឈមមុខនឹងបញ្ហាក្នុងការទ្រទ្រង់ការដាំបង្គោលធ្មេញក្នុងឆ្អឹងឲ្យមាន សោភ័ណភាពដូចដើមវិញ ។ ការផលិតគ្រាប់ធ្មេញសិប្បនិម្មិតដែលមានរូបរាងដូចធម្មជាតិជាការងារលំបាក ដោយសារតែបង្គោលធ្មេញមានរាងមូល ហើយទំហំតូចជាងបើធៀបទៅនឹងរឹសធ្មេញធម្មចាតិ ។ បច្ចេកទេសជាច្រើនត្រូវបានបង្កើតឡើងដើម្បីរក្សានូវសណ្ឋានធម្មជាតិរបស់ជាលិកាទន់ ដែលជាកត្តាសំខាន់ចំពោះសោភ័ណភាព។ បទបង្ហាញនេះ នឹងចែករំលែកនូវទម្រង់ការគ្លីនិកតាមដំនាក់កាលនីមួយៗចាប់ពីការធ្វើរោគវិនិច្ឆ័យទៅលើពុម្ពធ្មេញ ការវះកាត់ដោយធ្វើឲ្យមានធ្មេញបណ្តោះអាសន្នភ្លាមៗរហូតដល់ការដាក់ធ្មេញដែលជាដំណាក់កាលបញ្ចប់នៃការព្យាបាល។