ក្នុងឆ្នាំ ២០១៨ កន្លងទៅកម្ពុជាអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា៧,៥% ដែលជាកំណើនមួយខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ កំណើននេះត្រូវបានគាំទ្រដោយកំណើនខ្ពស់លើសការរំពឹងទុកនៃអនុវិស័យកាត់ដេរ, កំណើនរឹងមាំនៃអនុវិស័យសំណង់ និងអនុវិស័យអចលនទ្រព្យ, អនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ ស្របនឹងកំណើនល្អប្រសើរនៃអនុវិស័យលក់ដុំ-រាយ, អនុវិស័យដឹកជញ្ជូន និងគមនាគមន៍ និងអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន។ ទោះជាយ៉ាងនេះក្តី